ឱសថធម្មជាតិ NATURAL HERBS

                     ឱសថធម្មជាតិ NATURAL HERBS

តាំងពីបុរាណមកអំពៅខ្មៅមានគុណប្រយោជន៏ជាច្រើនក្នុងការប្រើជាឱសថ:
១ គេយកដើមអំពៅខ្មៅមកហាលឲ្យស្ងួតហើយដុតជាធ្យូងបន្ទាប់មកយកធ្យូងនុះបុកឲ្យម៉ដ្ឋលាយជាមួយប្រេងដូងសម្រាប់លាបទៅលើដំបៅក្លាយ ដំបៅទឹកនោមផ្អែម។
២ គេយកដើមអំពៅខ្មៅលាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ព្យាបាលគ្រោះក្នុងតម្រងនោម ប្រម៉េះទឹកបាយ រោគស្ត្រីធ្លាក់ស និងព្យាបាលក្រិនថ្លើមទាចទឹកជាដើម។
៣ គេប្រើវានិងរុក្ខជាតិដ៏ទៃជាថ្នាំផ្សះនិងស្ងប់អារម្មណ៏ផងដែរ។
៤ ដើមអំពៅខ្មៅ ឬស្សីស្រុកឬស្សីព្រៃពីបុរាណមកល្បីខាងព្យាបាលស្វាយក្រាប ចាស់ៗជំនាន់មុនបានដឹងច្បាស់ពីរោគនេះទៅណាស្ពាយឆ្នាំងដីទៅតាមហើយ(ស្វាយក្រាប់​ជាជម្ងឺកាមរោគតែសម័យនេះស្ទើតែបាត់អស់ហើយរោគនេះ តែកុំអស់សង្ឃឹមសម័យឥឡូវយើងមានអេដស៏មកជុំនួសវិញហើយអំពៅខ្មៅនេះមិនអាចជួយបានទេជាមួយអេដស៏)។ល។





បើមានចង្ងល់អាច Comment សួរបាន.......

Comments

ឱសថធម្មជាតិ Natural herbs

របៀបព្យាបាល ហើម គ្រេជ ថ្លោះ

របៀបព្យាបាលបំបាត់ការហើម