ឱសថព្យាបាលគ្រុនពោះវៀន
ថ្ងៃនេះខ្ញុំនិងបង្ហាញបងប្អូនជនរួមឈាមខ្មែរយើងទាំងអស់អំពីរុក្ខជាតិឱសថពីរប្រភេទដែលអាចជួយព្យាបាលបញ្ហាក្រពះពោះវៀន មានអាការ:
ចុកឆ្អល់នូវចុងដង្ហើម ភើក្អួតចង្អោរ ឈឺនៅផ្ទៃពោះផ្នែកខាងឆ្វេង មិនដើរខ្យល់ ជាតិពុលនូវក្នុងក្រពះពោះវៀននុះហើយដែលបណ្តាលឲ្យចុកក្នុងផ្ទៃពោះស្ទំៗ ចុកនូវចុងដង្ហើម ចុកស្ទំៗនូវពោះវៀនធំជិតផ្ចិតខាងឆ្វេង។ ទោះប្រើឱសថឬចាក់ថ្នាំហើយនូវតែចុកក្តៅដ៏ដែលសូមបងប្អូនប្រើរុក្ខជាតិឱសថពីរប្រភេទនេះ៖
១ ផ្លែចេកណាំវាខ្ចីបីផ្លែ
២ វល្លិសាវម៉ាវព្រៃ១ក្តាប់
របៀបប្រើៈ ចេកណាំវាហាន់ទាំងសម្បក
វល្លិសាវម៉ាវព្រៃ ហាន់ដូចត្រគួនស្ល យកវត្ថុទាំងពីរទៅលីងឲ្យស្រពោតបន្តិច បន្ទាប់មកដាក់ដាំជាមួយទឹកពីរលីត្រហូបតាមធម្មតា។ បើលែងចុកហើយបើជាហើយឈប់ប្រើវាទៅកុំឲ្យវាស៊ាំទៅនិងថ្នាំ។
នេះមិនមែនជាការគ្រាន់តែឮតាមគ្នាទេ មិនមែនជាការពិសោធន៏ទេតែវាជាការច្បាស់លាស់។
០២/១០/២០១៦ រិន បូរី
បើមានចង្ងល់សូមចុច Comment ខាងក្រោម........
Comments
Post a Comment